855-12 811 991
koy.neam@gmail.com
Slide background

សូមស្វាគមន៍ ខេអិន ការិយាល័យពិគ្រោះច្បាប់

ខេអិន ការិយាល័យពិគ្រោះច្បាប់ ជាការិយាល័យដែលបង្កើតឡើងដើម្បីជួយបំពេញសេចក្តីត្រូវការផ្នែកច្បាប់របស់ អតិថិជននៅកម្ពុជា។ ក្នុងគោលដៅបំរើអតិថិជនឲ្យបានកាន់តែប្រសើរ យើងខិតខំស្វែងយល់ពីតម្រូវការផ្នែកអាជីវកម្ម ច្បាប់ និងផ្លូវចិត្តរបស់អតិថិជន និង ស្វែងរក ច្រកដែលប្រកបដោយការឆ្នៃប្រឌិត និង មានប្រសិទ្ធផល ទៅកាន់ដំណោះ ស្រាយដ៏សមស្រប។

សេវាកម្ម

សេវាកម្មរបស់យើងនឹងផ្តល់ជូន វិស័យអាជីវកម្ម និង ឯកត្តជនទាំងឡាយនៅក្នុងវិស័យច្បាប់ពាណិជ្ជកម្ម, ច្បាប់រដ្ឋប្ប វេណី, ច្បាប់អចលវត្ថុ, ច្បាប់គ្រូសារ, ច្បាប់ការងារ, និង ច្បាប់ព្រហ្មទណ្ឌ។ សេវាកម្មជាក់លាក់ រួមមានសេវាកម្ម នៅក្នុងការចរចា ពាណិជ្ជកម្ម, ការព្រាងកិច្ចសន្យា ពាណិជ្ជកម្ម, ការចុះបញ្ជីពាណិជ្ជកម្ម, ការអង្កេតផ្នែកច្បាប់លើ សហគ្រាស, ការប្រឹក្សា យោបល់ និងការព្រាងកិច្ចសន្យាអចលវត្ថុ, ភតិសន្យា, ការលែងលះ វិវាទការងារ និងការការពារ និងបណ្តឹងព្រហ្មទណ្ឌ ក្នុងបណ្តាវិស័យផ្សេងៗទៀត។

យើងក៏មានផ្តល់សេវាកម្មពិសេសខាងការស្រាវជ្រាវផ្នែកច្បាប់, ការបណ្តុះបណ្តាលផ្នែកច្បាប់, និងការផ្តល់យោបល់ ផ្នែកការគ្រប់គ្រងគំរោង ដល់អង្គការមិនមែនរដ្ឋាភិបាលផងដែរ។ បន្ថែមលើនេះ សេវាបកប្រែឯកសារច្បាប់ពីភាសា អង់គ្លេស/ខ្មែរ/បារាំងនឹងត្រូវបានផ្តល់តាមការស្នើសុំរបស់អតិថិជន។